Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

ការជ្រើសរើសមុខវិជ្ជានៅថ្នាក់ទី 11 និងថ្នាក់ទី 12 (Choosing Year 11 and 12 subjects) - ភាសាខ្មែរ (Khmer)

របៀបជ្រើសរើសមុខវិជ្ជាសិក្សាសម្រាប់ថ្នាក់ទី 11 និងថ្នាក់ទី 12។

ស្វែងយល់បន្ថែមអំពីជម្រើសរបស់អ្នកសម្រាប់មុខវិជ្ជាសិក្សានៅថ្នាក់ទី 11 និងថ្នាក់ទី 12។

នៅពេលជ្រើសរើសមុខវិជ្ជាសិក្សារបស់អ្នកសម្រាប់ថ្នាក់ទី 11 និងថ្នាក់ទី 12 វាជាការសំខាន់ដែលអ្នកពិចារណាថាអ្វីដែលអ្នកពូកែ និងអ្វីដែលអ្នកសប្បាយនឹងរៀន។

ប្រសិនបើអ្នកដឹងថាអ្នកចង់ធ្វើអ្វីនៅពេលអ្នកចេញពីសាលា អ្នកអាចរួមបញ្ចូលមុខវិជ្ជាសិក្សាទាំងឡាយដែលនឹងនាំអ្នកទៅកាន់គោលដៅនោះ។

ប្រសិនបើអ្នកមិនប្រាកដទេ អ្នកអាចបញ្ចូលមុខវិជ្ជាសិក្សានានាដែលទុកឲ្យជម្រើសក្រោយពីចប់សាលារបស់អ្នកនៅបើកចំហរ។

សាលានីមួយៗកំណត់មុខវិជ្ជា VCE និងជម្រើសសិក្សា VET អ្វីខ្លះដែលពួកគេផ្តល់ជូន ហើយមិនមែនគ្រប់សាលាទាំងអស់សុទ្ធតែផ្តល់ជូនការសិក្សាទាំងអស់នោះទេ។ ពិនិត្យជាមួយសាលារបស់អ្នកអំពីជម្រើសនានារបស់អ្នក។

ចែករំលែកទំព័រនេះទៅ WhatsApp

តម្រូវការជាមុន

ប្រសិនបើអ្នកចង់ទៅរៀននៅសាកលវិទ្យាល័យ ចូរចាប់ផ្តើមការហ្វឹកហាត់ជាកូនជាង ឬសិក្សានៅ TAFE អ្នកនឹងត្រូវធ្វើការស្រាវជ្រាវពីលក្ខខណ្ឌតម្រូវការសម្រាប់ការចូលរៀន។ ទាំងនេះត្រូវបានគេហៅថាតម្រូវការជាមុន ហើយតម្រូវការជាមុនទាំងនោះខុសៗគ្នាសម្រាប់វគ្គសិក្សា និងអ្នកផ្តល់សេវានីមួយៗ។

គន្លងផ្លូវសិក្សា

មានគន្លងផ្លូវសិក្សាសំខាន់ៗចំនួនបីដែលមាននៅថ្នាក់ទី 11 និងថ្នាក់ទី 12 – VCE, VCE VM និង VPC។ អ្នកអាចបន្ថែម VETទៅក្នុងគន្លងផ្លូវសិក្សាណាមួយក៏បានក្នុងចំណោមទាំងអស់នេះ។

មុខវិជ្ជាសិក្សា VCE និង VCE VM សម្រាប់ថ្នាក់ទី 11 និងថ្នាក់ទី 12

អាជីវកម្ម និងសេដ្ឋកិច្ច

អាជីវកម្ម និងសេដ្ឋកិច្ច៖ គណនេយ្យ ការគ្រប់គ្រងអាជីវកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម និងសហគ្រាស ការសិក្សាផ្នែកច្បាប់។

ការរចនា និងបច្ចេកវិទ្យា

ជម្រើសមុខវិជ្ជាសិក្សា៖ ការសិក្សាផ្នែកកសិកម្ម និងសាកវប្បកម្ម ការសិក្សាផ្នែកអាហារ ការរចនាផលិតផល និងបច្ចេកវិទ្យា វិស្វកម្មប្រព័ន្ធ។

បច្ចេកវិទ្យាឌីជីថល

ជម្រើសមុខវិជ្ជាសិក្សា៖ ក្បួនដោះស្រាយ (HESS), ការគណនាអនុវត្ត។

ភាសាអង់គ្លេស

ជម្រើសមុខវិជ្ជាសិក្សា៖ ភាសាអង់គ្លេស ភាសាអង់គ្លេសមូលដ្ឋានគ្រឹះ អក្សរសាស្ត្រ អក្ខរកម្ម (សិស្ស VCE VM តែប៉ុណ្ណោះ) ភាសាអង់គ្លេសជាស្ពានចម្លងជាភាសាបន្ថែម ភាសាអង់គ្លេសជាភាសាបន្ថែម។

សុខភាព និងការអប់រំផ្នែករាងកាយ

ជម្រើសមុខវិជ្ជាសិក្សា៖ សុខភាព និងការអភិវឌ្ឍន៍មនុស្ស ការសិក្សាផ្នែកក្រៅអគារ និងផ្នែកបរិស្ថាន ការអប់រំផ្នែករាងកាយ។

មនុស្សជាតិ

ជម្រើសមុខវិជ្ជាសិក្សា៖ នយោបាយអូស្ត្រាលី និងសកលលោក ការសិក្សាផ្នែកបុរាណ ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ ទស្សនវិជ្ជា សាសនា និងសង្គម សង្គមវិទ្យា អត្ថបទ និងប្រពៃណី។

ភាសា

ជម្រើសមុខវិជ្ជាសិក្សា៖ ភាសាទីមួយ ភាសាទីពីរ ភាសាបែបបុរាណ ភាសាជនជាតិដើមនៅរដ្ឋវិចថូរៀ ភាសាចិន វប្បធម៌និងសង្គម CCAFL។

គណិតវិទ្យា

ជម្រើសមុខវិជ្ជាសិក្សា៖ គណិតវិទ្យាគ្រឹះ គណិតវិទ្យាទូទៅ វិធីសាស្ត្រគណិតវិទ្យា គណិតវិទ្យាឯកទេស លេខនព្វន្ត (សិស្ស VCE VM ប៉ុណ្ណោះ)។

សិល្បៈសម្តែង

ជម្រើសមុខវិជ្ជានានា៖ របាំ ល្ខោន តន្ត្រី ការសិក្សាល្ខោន។

វិទ្យាសាស្ត្រ

ជម្រើសមុខវិជ្ជាសិក្សានានា៖ ជីវវិទ្យា គីមីវិទ្យា វិទ្យាសាស្ត្រផ្នែកបរិស្ថាន រូបវិទ្យា ចិត្តវិទ្យា។

សិល្បៈទស្សនីយភាព

ជម្រើសមុខវិជ្ជាសិក្សានានា៖ ការអនុវត្តច្នៃប្រឌិតសិល្បៈ ការបង្កើតសិល្បៈ និងការតាំងពិពណ៌ ប្រព័ន្ធផ្សព្វផ្សាយ ការរចនាទំនាក់ទំនងដែលមើលឃើញ។

វិជ្ជា ជីវៈចម្បង

ជម្រើសមុខវិជ្ជាសិក្សានានា៖ ជំនាញពាក់ព័ន្ធនឹងការងារ ជំនាញខាងការអភិវឌ្ឍន៍បុគ្គល។

នៅឆ្នាំ 2025 សាលារៀននឹងអាចផ្តល់ជូននូវមុខវិជ្ជាសិក្សាទាំងនេះដល់សិស្ស VCE ទូទៅ ដើម្បីរួមបញ្ចូលក្នុងកម្មវិធីរបស់ពួកគេ គឺមិនមែនត្រឹមតែសិស្សវិជ្ជាជីវៈ VCE ចម្បង ប៉ុណ្ណោះទេ។

អ្នកក៏អាចរួមបញ្ចូល VET នៅក្នុង VCE, វិជ្ជាជីវៈ VCE ចម្បង ឬ VPC របស់អ្នកដែរ។

High school student using digital keyboard and DJ equipment.

របៀបដែលការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានភាពស៊ីគ្នានឹងថ្នាក់ទី 11 និងថ្នាក់ទី 12 (How VET fits into Year 11 and 12) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពីរបៀបដែល VET មានភាពស៊ីគ្នានឹងការសិក្សានៅថ្នាក់ទី 11 និងថ្នាក់ទី 12 ដទៃទៀតនៅរដ្ឋវិចថូរៀ។

វិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE) របស់អ្នក

ប្រសិនបើអ្នកជ្រើសយកគន្លងផ្លូវសិក្សា VCE អ្នកត្រូវឲ្យប្រាកដថានៅពេលចប់ថ្នាក់ទី 12 អ្នកបានបំពេញតាមលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់ VCE។ សាលារបស់អ្នកនឹងជួយអ្នកក្នុងរឿងនេះ។

មុខវិជ្ជាសិក្សា VCE ត្រូវបានបែងចែកជាផ្នែក 1, 2, 3 និង 4។

ផ្នែកមុខវិជ្ជា 1 និង 2 ជាញឹកញាប់ត្រូវបានគេយកជាមួយគ្នា ប៉ុន្តែគេយកដាច់ដោយឡែកពីគ្នាបាន។ សាលារៀនខ្លះផ្តល់ផ្នែកមុខវិជ្ជា 1 និង 2 ដល់សិស្សថ្នាក់ទី 10។ នេះជាវិធីល្អមួយក្នុងការរកមើលថាតើអ្នកចូលចិត្តវិស័យមុខវិជ្ជាសិក្សានោះដែរឬទេ ហើយចាប់ផ្តើមយក VCE មុនគេ។

សិស្ស VCE ទូទៅត្រូវតែយកផ្នែកមុខវិជ្ជា 3 និង 4 រួមគ្នានៅក្នុងឆ្នាំតែមួយសម្រាប់មុខវិជ្ជាសិក្សា VCE នីមួយៗ។ សិស្សអាចសិក្សាមុខវិជ្ជាសិក្សាមួយក្នុងផ្នែកមុខវិជ្ជា 3 និង 4 នៅថ្នាក់ទី 11។

អ្នកនឹងត្រូវបញ្ចប់យ៉ាងតិចផ្នែកមុខវិជ្ជាចំនួន 16 រួមទាំង៖

សិស្សភាគច្រើនរៀន VCE របស់ពួកគេក្នុងរយៈពេល 2 ឆ្នាំដោយបញ្ចប់ចន្លោះពី 20 ផ្នែកមុខវិជ្ជា ទៅ 24 ផ្នែកមុខវិជ្ជា។

នេះជាធម្មតាមានន័យថា៖

កម្មវិធី VCE ជាឧទាហរណ៍

ថ្នាក់ទី 11 (6 មុខវិជ្ជាសិក្សា = 12 ផ្នែកមុខវិជ្ជា)
ថ្នាក់ទី 12 (5 មុខវិជ្ជាសិក្សា = 10 ផ្នែកមុខវិជ្ជា)

សរុប៖ 22 ផ្នែកមុខវិជ្ជា\ (រួមមានទាំង 16 ផ្នែកមុខវិជ្ជាជាអប្បបរមានោះផង)។

ប្រសិនបើអ្នកដូរចិត្តបន្ទាប់ពីអ្នកបានបញ្ចប់ផ្នែកមុខវិជ្ជា 1 និង/ឬ 2 នៃមុខវិជ្ជាសិក្សាមួយ អ្នកមិនចាំបាច់បន្តជាមួយវានៅក្នុងផ្នែកមុខវិជ្ជា 3 និង 4 ទេនៅថ្នាក់ទី 12 នោះទេ។

អ្នកក៏អាចរួមបញ្ចូលមុខវិជ្ជាសិក្សា VET ជាមួយនឹងការសិក្សា VCE របស់អ្នក។ នេះគឺផ្តល់ឱ្យអ្នកនូវជំនាញអនុវត្តជាក់ស្តែងនៅក្នុងឧស្សាហកម្មមួយដែលអ្នកចាប់អារម្មណ៍ និងការចាប់ផ្តើមមុនគេផ្លូវអាជីពការងាររបស់អ្នក។

ដើម្បីស្វែងយល់បន្ថែមអំពីមុខវិជ្ជាសិក្សា VCE សូមចូលមើល គេហទំព័ររបស់អាជ្ញាធរទទួលបន្ទុកវាយតម្លៃ និងកម្មវិធីសិក្សានៅរដ្ឋវិចថូរៀ(opens in a new window)

ការកំណត់មាត្រដ្ឋាន ATAR

ក្នុងការគណនា ATAR មជ្ឈមណ្ឌលអនុញ្ញាតឱ្យចូលរៀនឧត្តមសិក្សានៅរដ្ឋវិចថូរៀ (VTAC) កំណត់មាត្រដ្ឋានពិន្ទុសិក្សា។ ការនេះអនុញ្ញាតឱ្យមានការប្រៀបធៀបសមិទ្ធផលរបស់សិស្សដោយយុត្តិធម៌លើការសិក្សារបស់ពួកគេទាំងអស់។

ការកំណត់មាត្រដ្ឋានជាការកែតម្រូវដោយសារជាការពិតវាពិបាកក្នុងការទទួលបានពិន្ទុសិក្សា VCE ខ្ពស់ក្នុងមុខវិជ្ជាសិក្សាមួយចំនួនជាងក្នុងមុខវិជ្ជាសិក្សាផ្សេងទៀត។ នេះមិនមែនដោយសារមុខវិជ្ជាសិក្សាទាំងនោះពិបាកជាង ឬងាយជាងនោះទេ។ វាដោយសារតែការសិក្សាមួយចំនួនទាក់ទាញក្រុមសិស្សដែលមានការប្រកួតប្រជែងកាន់តែច្រើន។

ដើម្បីស្វែងយល់បន្ថែមអំពីការកំណត់មាត្រដ្ឋាន ATAR សូមចូលមើល គេហទំព័រ VTAC(opens in a new window)

VCE ប្រកបដោយវិជ្ជាជីវៈចម្បង (VCE VM)

ប្រសិនបើអ្នកជ្រើសយកការដើរតាមគន្លងផ្លូវសិក្សា VCE VM អ្នកត្រូវឲ្យប្រាកដថានៅចុងបញ្ចប់នៃថ្នាក់ទី 12 អ្នកបានបំពេញតាមលក្ខខណ្ឌតម្រូវទាំងអស់សម្រាប់ VCE VM។ សាលារបស់អ្នកនឹងជួយអ្នកក្នុងរឿងនេះ។

អ្នកនឹងត្រូវបំបញ្ចប់យ៉ាងតិច 16 ផ្នែកមុខវិជ្ជា រួមទាំងផ្នែកមុខវិជ្ជានានានៅក្នុង៖

អ្នកក៏អាចចំណាយពេលរៀននៅកន្លែងធ្វើការដែលទាក់ទងនឹងការសិក្សា VET របស់អ្នក។ នេះត្រូវបានគេស្គាល់ថាជាការទទួលស្គាល់ការរៀនសូត្រនៅកន្លែងការងារប្រកបដោយរចនាសម្ព័ន្ធ។

អ្នកអាចផ្គួបផ្នែកមុខវិជ្ជាទាំងនេះជាមួយមុខវិជ្ជាសិក្សា VCE ផ្សេងទៀត ដូច្នេះអ្នកនឹងទទួលបានភាពចម្រុះនៃមុខវិជ្ជាសិក្សាបានល្អ។ អ្នកគួរតែពិនិត្យមើលជាមួយសាលារបស់អ្នក ថាតើការផ្គួបមុខវិជ្ជាសិក្សាណាខ្លះដែលអាចធ្វើទៅបានក្នុងកាលវិភាគ។

ដើម្បីស្វែងយល់បន្ថែមអំពីមុខវិជ្ជាសិក្សា VCE VM សូមចូលមើល គេហទំព័ររបស់អាជ្ញាធរទទួលបន្ទុកវាយតម្លៃ និងកម្មវិធីសិក្សានៅរដ្ឋវិចថូរៀ(opens in a new window)

Teenager using 3d immersive headgear

មុខវិជ្ជាសិក្សាស្នូលរបស់ VCE VM (VCE VM Core Subjects) - ភាសាខ្មែរ (Khmer)

ស្វែងយល់អំពីមុខវិជ្ជាសិក្សាស្នូលទាំង 4 នៅក្នុងមុខវិជ្ជាជីវៈ VCE ចម្បង។

វិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (VPC)

VPC គឺជាជម្រើសដែលអាចបត់បែនបានកាន់តែច្រើនសម្រាប់អ្នកដែលតាមហេតុផលផ្សេងៗ អាចមិនទាន់រួចរាល់ ឬអាចបញ្ចប់ VCE ឬ VCE VM បាន។

អ្នកអាចចាប់ផ្តើម VPC នៅថ្នាក់ទី 10 ប្រសិនបើអ្នកត្រូវការ និងអាចចំណាយពេលរបស់អ្នកដើម្បីបញ្ចប់វាក្នុងរយៈពេល 2 ឆ្នាំខាងមុខ (ឬយូរជាងនេះប្រសិនបើអ្នកត្រូវការ)។

អ្នកនឹងត្រូវការបញ្ចប់ 12 ផ្នែក ឬច្រើនជាងនេះ រួមទាំងយ៉ាងតិច៖

ផ្នែកមុខវិជ្ជាចំនួនបួនដែលនៅសល់ អាចមកពីផ្នែកមុខវិជ្ជា VPC ផ្សេងទៀត ឬពី VET វិញ្ញាបនបត្រ I ឬមុខវិជ្ជាសិក្សាខាងលើ។

អ្នកក៏អាចចំណាយពេលរៀនសូត្រនៅកន្លែងធ្វើការផងដែរ។ អ្នកអាចរៀន ផ្នែកមួយចំនួនបន្ថែមទៀតរបស់ VPC ឬក៏រៀន ផ្នែកមួយចំនួនរបស់ VCE ឬ VCE VM ប្រសិនបើផ្នែកទាំងនោះត្រូវបានផ្តល់ជូនដោយសាលារបស់អ្នក។

អ្នកក៏អាចរៀន VET នៅក្នុង VPC របស់អ្នកផងដែរ ដើម្បីអ្នកទទួលបានជំនាញជាក់ស្តែងនៅក្នុងវិស័យដែលអ្នកអាចចង់ធ្វើការបន្ទាប់ពីរៀនចប់។

ព័ត៌មានបន្ថែម

ទាក់ទងនឹងជម្រើសទាំងអស់នេះ វាជាការសំខាន់ដែលអ្នកនិយាយជាមួយគ្រូបង្រៀនរបស់អ្នក ឪពុកម្តាយរបស់អ្នក និងអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នក។ ពួកគេ នឹង អាច ជួយ អ្នក ឱ្យ សម្រេច បាន នូវ អ្វី ដែល ស័ក្តិសម បំផុត សម្រាប់ អ្នក។

ដើម្បីស្វែងយល់បន្ថែមអំពី VCE, VCE វិជ្ជាជីវៈចម្បង ឬ VPC សូមចូលទៅកាន់ទំព័រទាំងនេះ៖

teenager learning to bee keep

អំពីវិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (About the Victorian Certificate of Education) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពីការសិក្សាយកវិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE) និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។

High school student helping to an elderly person walk with their walker

អំពី VCE វិជ្ជាជីវៈចម្បង (About the VCE Vocational Major) - ភាសាខ្មែរ (Khmer)

ឥឡូវនេះ VCE មានបញ្ចូលមុខវិជ្ជាជីវៈចម្បង ដែលជាកម្មវិធីថ្មីមួយមានរយៈពេលពីរឆ្នាំដែលស្ថិតក្នុង VCE។

High school student sanding some wood in class

អំពីវិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (About the Victorian Pathways Certificate) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពី VPC និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។

Education & training

Updated 27 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government