Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

របៀបដែលការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានភាពស៊ីគ្នានឹងថ្នាក់ទី 11 និងថ្នាក់ទី 12 (How VET fits into Year 11 and 12) - ភាសាខ្មែរ (Khmer)

អ្វីដែលអ្នកត្រូវការដឹងអំពី VET, ជំនាញដែលអ្នកនឹងទទួលបាន និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។

On this page

អំពី VET

ការបណ្តុះបណ្តាលអប់រំវិជ្ជាជីវៈ (VET) គឺជាការរៀនសូត្រក្នុងវិស័យឧស្សាហកម្មជាក់លាក់។

ជំនាញដែលអ្នករៀនសូត្រនៅក្នុង VET អាចត្រូវបានអនុវត្តនៅកន្លែងធ្វើការ ឬនៅពេលអ្នកបន្តការសិក្សាឆ្ពោះទៅយកវិជ្ជាជីវៈ ឬគុណវុឌ្ឍិមួយ។

អ្នកអាចបន្ថែម VET ទៅក្នុងការសិក្សារបស់អ្នក ខណៈពេលដែលអ្នករៀនថ្នាក់ទី 11 ឬថ្នាក់ទី 12។ សាលាខ្លះអនុញ្ញាតឱ្យសិស្សចាប់ផ្តើម VET នៅថ្នាក់ទី 10។

VET អាចត្រូវបានរួមបញ្ចូលនៅក្នុង៖

អាស្រ័យលើគុណវុឌ្ឍិរបស់ VET អ្នកនឹងសិក្សានៅសាលារបស់អ្នក ឬនៅសាលា/TAFE/អ្នកផ្តល់ការបណ្តុះបណ្តាលដែលនៅជិត។

ចែករំលែកទំព័រនេះទៅ WhatsApp

កន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់

VET ជួយអ្នកឱ្យចាប់ផ្តើមនៅលើផ្លូវអាជីពការងាររបស់អ្នក ខណៈពេលអ្នកនៅរៀននៅសាលានៅឡើយ។

វាផ្តល់ឱ្យអ្នកនូវជំនាញអនុវត្តជាក់ស្តែងនៅក្នុងឧស្សាហកម្មមួយដែលអ្នកចាប់អារម្មណ៍ ដែលធ្វើអោយប្រសើរឡើងនូវលទ្ធភាពរកការងារធ្វើរបស់អ្នក។

VET ក៏ផ្តល់ឱ្យអ្នកនូវក្រេឌីតក្នុងការបញ្ចប់៖

កម្មវិធី VET មួយចំនួនផ្តល់ពិន្ទុដែលរួមចំណែកដល់ ATAR របស់អ្នក ប្រសិនបើអ្នកមានសិទ្ធិទទួលបានវា។ សិស្សដែលសម្រេចបានចង្កោមប្រកបដោយលំដាប់តគ្នានៃផ្នែកមុខវិជ្ជា 3-4 ពីកម្មវិធី VCE VET ដែលមិនមានពិន្ទុ អាចមានសិទ្ធិទទួលបានការបង្កើនឡើងមួយកម្រិតឆ្ពោះទៅ ATAR របស់ពួកគេ។

ទទួលបាន និងរៀនសូត្រជាមួយ SBAT

ជម្រើស VET មួយចំនួនមានជាការហ្វឹកហាត់ធ្វើការ ឬកម្មសិក្សាដែលមានបង់ប្រាក់ឈ្នួល និងមានមូលដ្ឋាននៅសាលា (SBAT) ខណៈពេលដែលអ្នកធ្វើការសិក្សា VCE, VCE VM ឬ VPC។

ជម្រើសនេះអនុញ្ញាតឱ្យអ្នករៀនពីការងារជាបុគ្គលិកមិនពេញម៉ោង ខណៈពេលដែលទទួលបានប្រាក់ឈ្នួលបណ្តុះបណ្តាល និងធ្វើការជាមួយអ្នកជំនាញដែលមានសញ្ញាប័ត្រ។ សិស្ស SBAT ជាច្រើនបន្តធ្វើការជាអ្នកហាត់រៀនធ្វើការពេញម៉ោង ឬសិក្ខាកាមបន្ទាប់ពីបញ្ចប់ថ្នាក់ទី 12។

ដើម្បីស្វែងយល់បន្ថែមអំពីជម្រើសនេះ សូមចូលមើល វគ្គបណ្តុះបណ្តាល និងកម្មសិក្សា ដែលមានមូលដ្ឋាននៅសាលា។

ជម្រើស VET ទាំងឡាយរបស់អ្នក

សាលាកាន់តែច្រើនឡើងកំពុងផ្តល់ជូន VET នៅក្នុងគន្លងផ្លូវសិក្សាជាអាទិភាពដែលមានរាយក្នុងបញ្ជីខាងក្រោមនេះ។ ពិនិត្យមើលជាមួយអ្នកប្រឹក្សាអាជីពការងាររបស់សាលាអ្នក ដើម្បីរកមើលថាតើជម្រើសអ្វីខ្លះដែលមាននៅសាលារបស់អ្នក។

វិញ្ញាបនបត្រខ្លះដែលរាយខាងក្រោមនេះ គេអាចរកបានគន្លងផ្លូវសិក្សាដែលមានដាក់ពិន្ទុ ព្រមទាំងលំដាប់តគ្នានៃផ្នែក3 និង 4។ ជម្រើស VET ទាំងឡាយដែលត្រូវតាមការរៀបរាប់ខាងលើនេះ ត្រូវបានគូសសម្រាប់សម្គាល់ដោយដាក់៖

សុខភាព

វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី សុខភាព VCE VET។

សេវាសហគមន៍ និងការអប់រំកុមារតូចៗ

វិញ្ញាបនបត្រទាំងនេះស្ថិតក្នុង សេវាសហគមន៍ VCE VET ឬកម្មវិធី ភាសាអនុវត្ត

ការសាងសង់ និងសំណង់

វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី VCE VET ការសាងសង់ និងសំណង់, ជាងទឹកហេដ្ឋារចនាសម្ព័ន្ធស៊ីវិល

ប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបច្ចេកវិទ្យា

វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី VCE VET សមាហរណ៍កម្មបច្ចេកវិទ្យា ឬកម្មវិធី បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង

បដិសណ្ឋារកិច្ច

វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី បដិសណ្ឋារកិច្ច VCE VET។

ថាមពលស្អាត និងវិស្វកម្ម

វិញ្ញាបនបត្រទាំងនេះស្ថិតនៅក្នុងកម្មវិធី VCE VET វិស្វកម្មឧស្សាហកម្មអគ្គិសនី ឬកម្មវិធី ជំនាញខាងមន្ទីរពិសោធន៍

ខាងយានយន្ត

វិញ្ញាបនបត្រនេះមាននៅក្នុងកម្មវិធី VCE VET ខាងយានយន្ត

កសិកម្ម និងបរិស្ថាន

វិញ្ញាបនបត្រទាំងនេះស្ថិតនៅក្នុង VCE VET កសិកម្ម សាកវប្បកម្ម ការអភិរក្ស និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី ឬកម្មវិធី ថែទាំសត្វ

សក់និងសម្ផស្ស

វិញ្ញាបនបត្រទាំងនេះស្ថិតនៅក្នុងកម្មវិធី VCE VET អ៊ុតសក់ កាត់សក់ និងកែសម្ផស្ស

ឧស្សាហកម្មច្នៃប្រឌិត

វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី VCE VETប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងច្នៃប្រឌិត, ការរចនាម៉ូដ និងបច្ចេកវិទ្យាអនុវត្ត, របាំ ឬកម្មវិធីតន្ត្រី

កីឡា និងការកម្សាន្ត

វិញ្ញាបនបត្រទាំងនេះមាននៅក្នុងកម្មវិធី VCE VET កីឡា និងការកម្សាន្ត

អាជីវកម្ម

វិញ្ញាបនបត្រទាំងនេះស្ថិតក្នុងកម្មវិធី VCE VET អាជីវកម្ម ឬកម្មវិធី អាជីវកម្មខ្នាតតូច

ព័ត៌មានបន្ថែម

ពិភាក្សាជាមួយអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នក ដើម្បីរកមើលថាតើជម្រើសមួយណាដែលល្អបំផុតសម្រាប់អ្នក។

ដើម្បីស្វែងយល់បន្ថែមអំពី VET សូមចូលមើល គេហទំព័ររបស់ VCAA

ដើម្បីស្វែងយល់បន្ថែមអំពីកន្លែងដែល VET អាចនាំអ្នកទៅដល់ និងស្តាប់ពីសិស្សផ្សេងទៀតដែលបានបញ្ចប់វា សូមចូលមើល VET Champions (ជើងឯក)

Education & training

Updated 27 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government