Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

អំពី VCE វិជ្ជាជីវៈចម្បង (About the VCE Vocational Major) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពីវិជ្ជាជីវៈជំនាញ VCE ចម្បង និងកន្លែងដែលវាអាចនាំអ្នកទៅដល់។

On this page

https://player.vimeo.com/video/943444416?autoplay=0

មានវិធីថ្មីមួយក្នុងការទទួលបាន VCE របស់អ្នក

វិជ្ជាជីវៈជំនាញ VCE ចម្បង (VCE VM) គឺជាកម្មវិធីសិក្សាអនុវត្តរយៈពេលពីរឆ្នាំដែលជាផ្នែកមួយនៃ VCE។

អ្នកនឹងទទួលបានជំនាញនានាសម្រាប់ការងារ និងជីវិត និងបទពិសោធន៍ផ្ទាល់ក្នុងឧស្សាហកម្មមួយ ឬច្រើន ដោយបញ្ចប់ការសិក្សានៅសាលាប្រកបដោយលក្ខណៈអាចធ្វើការបានជាងអ្នកដទៃ។

គ្រូបង្រៀនរបស់អ្នកនឹងវាយតម្លៃលើការលូតលាស់របស់អ្នកតាមរយៈសកម្មភាពមួយចំនួន។ ការប្រឡងតែមួយគត់របស់អ្នកគឺការធ្វើតេស្តសមិទ្ធផលទូទៅ (GAT) (ផ្នែក A ប៉ុណ្ណោះ)។

វិស័យសិក្សា VCE VM ទាំងបួនប្រើប្រាស់ទម្រង់នៃការវាយតម្លៃខុសគ្នាពីចំពោះការសិក្សា VCE ដទៃទៀត។ ការវាយតម្លៃនឹងត្រូវបានធ្វើឡើងដោយគ្រូនៅក្នុងថ្នាក់របស់អ្នក ដែលនឹងជួយគាំទ្រអ្នកឱ្យសម្រេចបានតាមលក្ខខណ្ឌតម្រូវ។

មុខវិជ្ជាសិក្សា VCE VM មិនទទួលបានពិន្ទុសិក្សាទេ ដូច្នេះមុខវិជ្ជាសិក្សាទាំងនេះនឹងមិនមានរាប់បញ្ចូលទៅក្នុង ATAR ទេ។

VCE VM គឺជាជម្រើសដ៏អស្ចារ្យមួយ ប្រសិនបើអ្នកពេញចិត្តរៀននៅក្នុងបរិយាកាសពិភពលោកជាក់ស្តែង ហើយនិងមិនត្រូវការ ATAR ទេ។

ចែករំលែកទំព័រនេះទៅ WhatsApp

កន្លែងដែល VCE VM អាចនាំអ្នកទៅដល់

VCE VM នឹងជួយអ្នកក្នុងការរៀបចំខ្លួនសម្រាប់៖

ជម្រើសមុខវិជ្ជាសិក្សា VCE VM របស់អ្នក

ដើម្បីបញ្ចប់ VCE VM អ្នកត្រូវបញ្ចប់ដោយជោគជ័យយ៉ាងតិច 16 ផ្នែកមុខវិជ្ជា។ នេះចាំបាច់ត្រូវរួមបញ្ចូល៖

អ្នកក៏អាចចំណាយពេលរៀននៅកន្លែងធ្វើការ ជាផ្នែកនៃ VET របស់អ្នកបានផងដែរ។ នេះត្រូវបានគេស្គាល់ថាជាការទទួលស្គាល់ការរៀនសូត្រនៅកន្លែងការងារប្រកបដោយរចនាសម្ព័ន្ធ។

អ្នកអាចបន្ថែមការសិក្សា VCE ផ្សេងទៀតទៅក្នុងកម្មវិធី VCE VM របស់អ្នក។

មុខវិជ្ជាសិក្សាស្នូលរបស់ VCE VM

ស្វែងយល់ពីមុខវិជ្ជាសិក្សាស្នូលចំនួន 4 នៅក្នុងវិជ្ជាជីវៈជំនាញ VCE ចម្បង។

មុខវិជ្ជាសិក្សាស្នូលរបស់ VCE VM

ជម្រើសមុខវិជ្ជាសិក្សា VCE និង VCE VM សម្រាប់ថ្នាក់ទី 11 និងថ្នាក់ទី 12

សូមរុករកជម្រើសមុខវិជ្ជាសិក្សារបស់អ្នកដែលមាននៅក្នុងគន្លងផ្លូវសិក្សាទាំងពីរ

ការជ្រើសរើសមុខវិជ្ជានៅថ្នាក់ទី 11 និងថ្នាក់ទី 12

អ្វីខ្លះដែលអ្នកនឹងទទួលបាន

នៅពេលអ្នកសិក្សាចប់ អ្នកនឹងទទួលបាន៖

សិស្សដែលមិនបានបញ្ចប់វិញ្ញាបនបត្រ នឹងទទួលបានសេចក្ដីសង្ខេបអំពីកម្រងព័ត៌មាននៃសមិទ្ធផលរបស់សិស្ស ដែលរាយនូវសមិទ្ធផលទាំងអស់របស់ពួកគេ។

លិខិតរៀ​បរាប់អំពីការ​សម្រេច​បានគឺត្រូវបានផ្តល់ដោយ TAFE ឬអង្គការបណ្តុះបណ្តាល VET ដទៃទៀតរបស់អ្នក។ លិខិតរៀ​បរាប់នេះរាយពីវគ្គសិក្សាទាំងអស់ដែលត្រូវបានប្រឡងជាប់និងមានការទទួលស្គាល់នៅក្នុងក្របខ័ណ្ឌគុណវុឌ្ឍិអូស្ត្រាលី (AQF)។

A teenage girl in a lab coat and protective glasses smiles to someone off camera. She is holding a DNA model in her hands.

គន្លងផ្លូវសិក្សា VCE VM របស់ Kamala (Kamala’s VCE VM pathway) - ភាសាខ្មែរ (Khmer)

ឧទាហរណ៍មួយអំពី​សិស្ស​ម្នាក់​ដែល​បាន​សិក្សា​​វិជ្ជាជីវៈជំនាញចម្បង VCE។

ព័ត៌មានបន្ថែម

សូមនិយាយជាមួយអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នក ដើម្បីរកមើលថាតើ VCE VM ត្រូវសម្រាប់អ្នកដែរឬទេ។

គន្លងផ្លូវសិក្សាដទៃទៀត

teenager learning to bee keep

អំពីវិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (About the Victorian Certificate of Education) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពីការសិក្សាយកវិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE) និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។

High school student sanding some wood in class

អំពីវិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (About the Victorian Pathways Certificate) - ភាសាខ្មែរ (Khmer)

ស្វែងយល់បន្ថែមអំពី VPC និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។

Education & training

Updated 27 March 2026



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government