អំពីវិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (About the Victorian Pathways Certificate) - ភាសាខ្មែរ (Khmer)
ស្វែងយល់បន្ថែមអំពី VPC និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។
On this page
- កន្លែងដែល VPC អាចនាំឲ្យអ្នកទៅដល់
- ជម្រើសមុខវិជ្ជាសិក្សា VPC របស់អ្នក។
- អ្វីខ្លះដែលអ្នកនឹងទទួលបាន
- ព័ត៌មានបន្ថែម
- គន្លងផ្លូវសិក្សាដទៃទៀត
https://player.vimeo.com/video/943449331?autoplay=0
វិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀ (VPC) គឺជាជម្រើសដែលមិនរើសមុខនិងអាចបត់បែនបានដើម្បីបំពេញការសិក្សារបស់អ្នក។
វាត្រូវបានរចនាឡើងសម្រាប់សិស្សដែលមិនមានលទ្ធភាព ឬមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចប់ VCE ឬ VCE VM ដោយសារហេតុផលផ្សេងៗ។
VPC ជាធម្មតាត្រូវបានបញ្ចប់នៅថ្នាក់ទី 11 និងថា្នក់ទី 12 ប៉ុន្តែគេអាចចាប់ផ្តើមមុន ឬបញ្ចប់ក្នុងរយៈពេលយូរជាងពីរឆ្នាំ។ អ្នកអាចគិតគណនាពេលវេលាដែលល្អបំផុតសម្រាប់អ្នកដើម្បីចាប់ផ្តើម និងបញ្ចប់ VPC ជាមួយសាលារបស់អ្នក។
កម្មវិធីសិក្សាមានផ្តល់ជូនក្នុងកម្រិតដែលគេងាយចូលបានជាងខាង VCE និង VCE VM។ គ្រូបង្រៀនរបស់អ្នកធ្វើការវាយតម្លៃការលូតលាស់របស់អ្នកតាមរយៈសកម្មភាពនានានៅក្នុងថ្នាក់រៀន។
VPC មិនមែនជាជម្រើសសម្រាប់គ្រប់សិស្សនោះទេ ហើយនឹងត្រូវបានណែនាំដោយសាលារបស់អ្នក ដើម្បីបំពេញតម្រូវការរបស់សិស្សជាក់លាក់ម្នាក់ ដែលការសម្រេចចិត្តនោះធ្វើឡើងដោយមានការចូលរួមពីសិស្ស ឪពុកម្តាយ និងសាលា។
កន្លែងដែល VPC អាចនាំឲ្យអ្នកទៅដល់
VPC នឹងជួយអ្នកឱ្យរៀបចំខ្លួនសម្រាប់៖
- VCE និង VCE VM
- កម្រិតថ្នាក់ដែលអាចទទួលឲ្យចូល VET ដែលអាចមាននៅ TAFE
- ចូលត្រង់ផ្ទាល់ទៅក្នុងកម្លាំងការងារ
- ភាពជាអ្នកហ្វឹកហ្វឺនធ្វើជាកូនជាង ឬកម្មសិក្សា។
ជម្រើសមុខវិជ្ជាសិក្សា VPC របស់អ្នក។
អ្នកនឹងត្រូវការបញ្ចប់ 12 ផ្នែក ឬច្រើនជាងនេះ រួមទាំងយ៉ាងតិច៖
- VPC 2 ផ្នែកមុខវិជ្ជាអក្ខរកម្ម (ផ្នែកមុខវិជ្ជានានាពីក្រុម VCE ភាសាអង់គ្លេស រួមទាំង VCE VM អក្ខរកម្ម)
- VPC 2 ផ្នែកមុខវិជ្ជានព្វន្ត (ឬផ្នែកមុខវិជ្ជានានាពីក្រុមគណិតវិទ្យា VCE រួមទាំង VCE VM លេខនព្វន្ត)
- VPC 2 ផ្នែកមុខវិជ្ជាជំនាញទាក់ទងនឹងការងារ
- VPC 2 ផ្នែកមុខវិជ្ជាជំនាញអភិវឌ្ឍន៍ផ្ទាល់ខ្លួន។
ផ្នែកមុខវិជ្ជាចំនួនបួនដែលនៅសល់ អាចមកពីផ្នែកមុខវិជ្ជា VPC ផ្សេងទៀត ឬពី VET វិញ្ញាបនបត្រ I ឬមុខវិជ្ជាសិក្សាខាងលើ។
អ្នកក៏អាចចំណាយពេលរៀនសូត្រនៅកន្លែងធ្វើការផងដែរ។ អ្នកអាចផ្គុំ VPC ជាមួយផ្នែកមុខវិជ្ជា VCE ឬ VCE VM ឬ VET នៅកម្រិត វិញ្ញាបនបត្រ I ឬខ្ពស់ជាងនេះ។

របៀបដែលការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានភាពស៊ីគ្នានឹងថ្នាក់ទី 11 និងថ្នាក់ទី 12 (How VET fits into Year 11 and 12) - ភាសាខ្មែរ (Khmer)
ស្វែងយល់បន្ថែមអំពីរបៀបដែល VET មានភាពស៊ីគ្នានឹងការសិក្សានៅថ្នាក់ទី 11 និងថ្នាក់ទី 12 ដទៃទៀតនៅរដ្ឋវិចថូរៀ។
អ្វីខ្លះដែលអ្នកនឹងទទួលបាន
នៅពេលអ្នកបញ្ចប់ការសិក្សា VPC របស់អ្នក អ្នកនឹងទទួលបាន៖
- លិខិតរៀបរាប់អំពីលទ្ធផលចេញដោយ VCAA
- លិខិតរៀបរាប់អំពីការសម្រេចបានពី TAFE របស់អ្នក
- គុណវុឌ្ឍិ VET របស់អ្នក
- វិញ្ញាបនបត្រគន្លងផ្លូវសិក្សានៅរដ្ឋវិចថូរៀរបស់អ្នក។
សម្រាប់សិស្សទាំងឡាយណាដែលមិនបានបញ្ចប់គុណវុឌ្ឍិពេញលេញ នឹងមានសេចក្ដីសង្ខេបព័ត៌មានអំពីសមិទ្ធផលរបស់សិស្ស។
- តើអ្វីជាលិខិតរៀបរាប់អំពីការសម្រេចបាន?
លិខិតរៀបរាប់អំពីការសម្រេចបានគឺត្រូវបានផ្តល់ដោយ TAFE ឬអង្គការបណ្តុះបណ្តាល VET ដទៃទៀតរបស់អ្នក។ លិខិតរៀបរាប់នេះរាយពីវគ្គសិក្សាទាំងអស់ដែលត្រូវបានប្រឡងជាប់និងមានការទទួលស្គាល់នៅក្នុងក្របខ័ណ្ឌគុណវុឌ្ឍិអូស្ត្រាលី (AQF)។

គន្លងផ្លូវសិក្សា VPC របស់ Brandon (Brandon’s VPC pathway) - ភាសាខ្មែរ (Khmer)
ឧទាហរណ៍មួយអំពីសិស្សម្នាក់ដែលបានសិក្សាវិជ្ជាជីវៈជំនាញចម្បង VCE។
ព័ត៌មានបន្ថែម
សូមនិយាយជាមួយអ្នកប្រឹក្សាអាជីពការងារនៅសាលារបស់អ្នក ដើម្បីរកមើលថាតើ VPC ត្រូវសម្រាប់អ្នកដែរឬទេ។
គន្លងផ្លូវសិក្សាដទៃទៀត

អំពីវិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (About the Victorian Certificate of Education) - ភាសាខ្មែរ (Khmer)
ស្វែងយល់បន្ថែមអំពីការសិក្សាយកវិញ្ញាបនបត្រនៃការអប់រំនៅរដ្ឋវិចថូរៀ (VCE) និងកន្លែងដែលវាអាចនាំឲ្យអ្នកទៅដល់។

អំពី VCE វិជ្ជាជីវៈចម្បង (About the VCE Vocational Major) - ភាសាខ្មែរ (Khmer)
ឥឡូវនេះ VCE មានបញ្ចូលមុខវិជ្ជាជីវៈចម្បង ដែលជាកម្មវិធីថ្មីមួយមានរយៈពេលពីរឆ្នាំដែលស្ថិតក្នុង VCE។
Updated 27 March 2026
About the VIC Government
- The Premier and ministers
- Find a Vic Gov department, agency or service
- Strategies and policies
- Inquiries and royal commissions
Grants and programs
Jobs and careers
Arts, culture and heritage
Business and the workplace
- Mentally Healthy Workplaces Framework
- Portable Long Service Authority
- Victoria’s racing industry
- Workforce Inspectorate Victoria
- Liquor licensing, sale and supply
Communities
- Children
- First Peoples - State Relations
- Finding records
- Gender equality & women’s leadership
- LGBTIQA+ equality
- Multicultural communities
- Seniors Online
- Veterans support and commemoration
- Volunteering in Victoria
- Youth Central
Education and training
- Victorian Early Childhood Regulatory Authority
- Early childhood education – information for professionals
- Kinder: Best Start, Best Life
- Education – information for parents
- Schools.Vic - information for schools
- Education grants, programs, awards and events
- PROTECT
- TAFE, training and universities sector
- TAFE Victoria
- Victorian Skills Authority
- Apprenticeships Victoria
- Learn Local
Environment, water and energy
Finance and economy
Health and social support
- Family violence reform
- NDIS Worker Screening Check
- NDIS and disability services and support in Victoria
- Patient Review Panel
- Transforming Trauma Victoria
Housing and property
Law and justice
- Adoption
- Births, deaths and marriages
- Honorary justices
- Machete ban
- Safeguarding Victorians against terrorism
- Stolen Generations Reparations Package
- Victims of Crime
- Victorian Racing Tribunal
Safety and emergencies
- Emergency Recovery Victoria
- Victorian Emergency Relief and Recovery Foundation
- Emergency Recovery Resource Portal
- How well do you know fire
- Fire Services Reform
- Water safety
- Marine Search and Rescue
Science and technology
- Data sharing and open data
- Data.vic - discover and access Vic Gov open data
- Developer.Vic - portal for API developers
- Go.vic URL shortener
- Vic Gov IT project dashboard
- Victoria’s free public wi-fi network
- Cyber security in the Victorian Government
Sport and recreation
Traffic and transport
- Cameras Save Lives
- Transport Fines
- Getting Around
- Transport Planning
- Transport Future
- Climate Change and transport
- Future Directions For Transport
- Transport projects
- Ports and Freight
Working in the Victorian Government
- Single Digital Presence home
- Accommodation and Library Services
- Executive employment in the Victorian public sector
- Budget, procurement and funding
- Careers in the Victorian Government
- Council and Regulator Toolkit
- Guidelines for working in government
- Join a government network
- Standards and guidelines
- VicFleet CarPool
- Victorian Government style guide