Mini vic.gov.au

This is a low bandwidth version of vic.gov.au. Contents may not be up to date. © Copyright State Government of Victoria

ជំនួយសង្រ្គោះ និងការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ (ភាសាខ្មែរ)

ព័ត៌មានអំពីជំនួយក្នុងអំឡុងពេល និងក្រោយគ្រោះអាសន្នធំដូចជាខ្យល់ព្យុះ អគ្គិភ័យ ឬទឹកជំនន់។

On this page

ទទួលជំនួយក្នុងអំឡុងគ្រោះអាសន្ន

លេខសូន្យបីដង

ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ភ្លាមៗ សូមទូរសព្ទទៅលេខ 000

បណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ (VicEmergency Hotline)

បណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ ផ្តល់ជូនព័ត៌មានសំខាន់រួមទាំងមុនពេល ក្នុងអំឡុងពេល និងក្រោយពេលគ្រោះអាសន្នធំៗដូចជាខ្យល់ព្យុះ អគ្គិភ័យ និងទឹកជំនន់។ ការផ្តល់ព័ត៌មាននេះក៏រួមមានការព្រមាននានា និងព័ត៌មានអំពីគ្រោះអាសន្ន។

សូមទូរសព្ទទៅបណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀតាមលេខ 1800 226 226

អ្នកក៏អាចទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ ផងដែរតាមលេខ 131 450 ហើយស្នើឱ្យពួកគេទូសព្ទទៅបណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ (VicEmergency Hotline)។

សេវាកម្មសង្រ្គោះបន្ទាន់របស់រដ្ឋ

សេវាកម្មសង្រ្គោះបន្ទាន់របស់រដ្ឋ (SES) អាចជួយគ្រប់ទីកន្លែងនៅទូទាំងរដ្ឋវិកថូរៀក្នុងអំឡុងពេល ឬក្រោយពេលមានគ្រោះទឹកជំនន់ ខ្យល់ព្យុះ បាក់ដី រលកយក្សស៊ូណាមិ ឬរញ្ជួយដី។

សូមទូរសព្ទទៅ SES តាមលេខ 132 500 ប្រសិនបើ ៖

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមស្នើសុំពីប្រតិបត្តិករ SES នៅពេលអ្នកទូរសព្ទទៅពួកគេ។

ទទួលបានព័ត៌មានជាភាសារបស់អ្នកនៅលើគេហទំព័រ VICSES

ទទួលបានជំនួយភ្លាមៗបន្ទាប់ពីគ្រោះអាសន្ន

មជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់

មជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់ជាកន្លែងសុវត្ថិភាពមួយដែលអ្នកអាចទៅដើម្បីស្វែងរកជំនួយក្នុងអំឡុងពេល និងក្រោយពេលមានគ្រោះអាសន្ន។ មជ្ឈមណ្ឌលទាំងនេះផ្តល់សេវាកម្មគាំទ្រចាំបាច់នានាដូចជាម្ហូបអាហារ សំលៀកបំពាក់ ភួយ ការសង្រ្គោះបឋម ទីជំរកសង្គ្រោះបន្ទាន់ និងព័ត៌មាន។

ទីតាំងមជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់មានចុះបញ្ជីនៅលើគេហទំព័រ VicEmergency

លំនៅដ្ឋានសង្គ្រោះបន្ទាន់

ប្រសិនបើអ្នកត្រូវការកន្លែងស្នាក់នៅបន្ទាប់ពីគ្រោះអាសន្ន សូមទាក់ទងសាលាក្រុងក្នុងមូលដ្ឋានរបស់អ្នកដើម្បីសុំជំនួយ ឬទៅកាន់មជ្ឈមណ្ឌលជំនួយសង្រ្គោះបន្ទាន់។

អ្នកក៏អាចទូរសព្ទទៅសេវាកម្មបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ផងដែរតាមលេខ 131 450 រួចស្នើសុំជំនួយបកប្រែព័ត៌មានពីសាលាក្រុងក្នុងមូលដ្ឋានរបស់អ្នកអំពីលំនៅដ្ឋានសង្គ្រោះបន្ទាន់។

ការដាច់ភ្លើង និងការរំខាននានាក្នុងការផ្គត់ផ្គង់អគ្គិសនី

ការដាច់ភ្លើង និងការរំខាននានាក្នុងការផ្គត់ផ្គង់អគ្គិសនីអាចកើតមានដោយសារអាកាសធាតុធ្ងន់ធ្ងរ រួមមានផ្លេកបន្ទោរ ទឹកជំនន់ រលកកម្តៅ ភ្លើងឆេះព្រៃ ឬខ្យល់បក់ខ្លាំង។

ប្រសិនបើមានការដាច់ភ្លើង សូមទាក់ទងអាជីវកម្មចែកចាយភ្លើងរបស់អ្នកដើម្បីស្នើសុំពេលវេលាដែលអាចភ្ជាប់ភ្លើងឡើងវិញ។

ប្រាក់ឧបត្ថម្ភការលំបាកក្នុងគ្រាអាសន្ន

ប្រសិនបើផ្ទះរបស់អ្នករងផលប៉ះពាល់ដោយគ្រោះអាសន្នធ្ងន់ធ្ងរ អ្នកអាចមានសិទ្ឋិទទួលបានប្រាក់ឧបត្ថម្ភការលំបាកក្នុងគ្រាអាសន្នពីរដ្ឋាភិបាលរដ្ឋវិកថូរៀ។ អ្នកមិនចាំបាច់សងប្រាក់ឧបត្ថម្ភនេះវិញទេ។

អាចមានប្រាក់ឧបត្ថម្ភចំនួន2ប្រភេទ ៖

អ្នកអាចដាក់ពាក្យសុំដោយទូរសព្ទទៅ បណ្តាញទូរសព្ទជំនួយសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ តាមលេខ 1800 226 226

ប្រាក់ឧបត្ថម្ភផ្សេងៗទៀត

អ្នកក៏អាចមានសិទ្ឋិទទួលបានប្រាក់ឧបត្ថម្ភ ឬសេវាកម្មផ្សេងទៀតផងដែរពីរដ្ឋាភិបាលអូស្ត្រាលីបន្ទាប់ពីគ្រោះមហន្តរាយ។

សូមមើល សេវាកម្មអូស្ត្រាលី (Service Australia) ហើយជ្រើសរើស ‘បកប្រែ’ ដើម្បីស្វែងយល់បន្ថែមអំពី៖

ការគាំទ្រសុខុមាលភាព

ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារព្រឹត្តិការណ៍សង្គ្រោះបន្ទាន់ អាចមានប្រតិកម្មលាយឡំទាំងរាងកាយ ផ្លូវចិត្ត និងអារម្មណ៍។

សូមមើលព័ត៌មានរបស់ ក្រសួងគ្រួសារ យុត្តិធម៌ និងលំនៅដ្ឋាន ដើម្បីមើលព័ត៌មានដែលបានបកប្រែរួចអំពីការគ្រប់គ្រងសុខុមាលភាពផ្លូវអារម្មណ៍របស់អ្នក និងការទទួលបានប្រាក់ឧបត្ថម្ភការលំបាកក្នុងគ្រាអាសន្នរដ្ឋវិកថូរៀ។

រក្សាសុវត្ថិភាពនៅពេលត្រឡប់មកផ្ទះវិញ

បន្ទាប់ពីភ្លើងឆេះព្រៃ ទឹកជំនន់ ឬខ្យល់ព្យុះ ស្ថានភាពនានាអាចនៅតែនៅមានគ្រោះថ្នាក់។

ប្រសិនបើអ្នកបានជម្លៀសចេញ សូមកុំទាន់ត្រឡប់មកផ្ទះវិញរហូតដល់សេវាកម្មសង្គ្រោះបន្ទាន់ប្រកាសថាមានសុវត្ថិភាពនឹងធ្វើដូច្នោះ។ ពិនិត្យមើលប្រភពបង្កគ្រោះថ្នាក់នានាដូចជាអគារខូចខាត ដើមឈើបាក់ និងទឹកដែលគ្មានសុវត្ថិភាព។

តាមដានព័ត៌មានជាប់ជានិច្ច គោរពតាមការណែនាំរបស់សេវាកម្មសង្គ្រោះបន្ទាន់ និងស្វែងរកជំនួយប្រសិនបើចាំបាច់។

បន្ទាប់ពីភ្លើងឆេះព្រៃ

បន្ទាប់ពីគ្រោះទឹកជំនាន់

បន្ទាប់ពីខ្យល់ព្យុះ

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល៖

ទទួលជំនួយរយៈពេលវែងបន្ទាប់ពីគ្រោះអាសន្ន

បណ្តាញទូរសព្ទជំនួយការស្តារឡើងវិញបន្ទាប់ពីគ្រោះអាសន្ន

ការស្តារឡើងវិញបន្ទាប់ពីគ្រោះអាសន្នរដ្ឋវិកថូរៀ (Emergency Recovery Victoria) ភ្ជាប់មនុស្សទៅកាន់ជំនួយដែលអាចរកបានបន្ទាប់ពីគ្រោះមហន្តរាយដូចជាភ្លើងឆេះព្រៃ ខ្យល់ព្យុះ ឬទឹកជំនន់។

បណ្តាញទូរសព្ទជំនួយការស្តារឡើងវិញបន្ទាប់ពីគ្រោះអាសន្នអាចជួយអ្នកជាមួយព័ត៌មានអំពី៖

សូមទូរសព្ទទៅបណ្តាញទូរសព្ទជំនួយការស្តារឡើងវិញបន្ទាប់ពីគ្រោះអាសន្ន តាមលេខ 1800 560 760។ ចុចលេខ 9 ដើម្បីស្នើសុំអ្នកបកប្រែផ្ទាល់មាត់។

ជំនួយការស្តារឡើងវិញ

សេវាកម្មនានាខាងក្រោមនេះតែងតែមានជាស្រេចដើម្បីជួយដល់ការស្តារឡើងវិញរបស់អ្នកបន្ទាប់ពីគ្រោះអាសន្ន ដូចជាខ្យល់ព្យុះ ភ្លើងឆេះព្រៃ ឬទឹកជំនន់។

Lifeline (បណ្តាញទូរសព្ទសង្រ្គោះជីវិត)

Lifeline គឺជាអង្គការមនុស្សធម៌ផ្តល់ជូនពលរដ្ឋអូស្ត្រាលីគ្រប់រូបដែលជួបប្រទះភាពតានតឹងផ្លូវអារម្មណ៍ ដោយមានការជួយគាំទ្រ 24ម៉ោង និងសេវាកម្មទប់ស្កាត់ការធ្វើអត្តឃាត។

សូមចូលមើល lifeline.org.au ឬទូរសព្ទទៅលេខ 13 11 14

របៀបទូរសព្ទទៅ lifeline ដោយមានអ្នកបកប្រែផ្ទាល់មាត់៖

  1. ទូរសព្ទទៅលេខ 131 450 (គិតថ្លៃហៅទូរសព្ទក្នុងតំបន់)
  2. និយាយឈ្មោះភាសារបស់អ្នក
  3. និយាយពាក្យ ‘Lifeline 13 11 14
  4. រង់ចាំឱ្យគេភ្ជាប់ទូរសព្ទ
  5. និយាយទៅកាន់អ្នកគាំទ្រក្នុងពេលមានវិបត្តិរបស់ Lifeline ជាភាសារបស់អ្នក។

បណ្តាញទូរសព្ទជំនួយកុមារ (Kids Helpline)

បណ្តាញទូរសព្ទជំនួយកុមារគឺជាសេវាកម្មតាមអនឡាញ និងតាមទូរសព្ទមិនគិតថ្លៃ និងរក្សាការសម្ងាត់ 24/7 សម្រាប់មនុស្សវ័យក្មេងអាយុពី5 ទៅ 25ឆ្នាំ។

សូមមើល kidshelpline.com.au ឬទូរសព្ទទៅលេខ 1800 55 1800។ ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅកាន់សេវាកម្មជាតិបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (National Translating and Interpreting Service) តាមលេខ 131 450 ហើយស្នើសុំនិយាយទៅកាន់ Kids Helpline។

NURSE-ON-CALL (គិលានុប្បដ្ឋាកប្រចាំការតាមទូរសព្ទ)

NURSE-ON-CALL គឺជាសេវាកម្មតាមទូរសព្ទផ្តល់ជូនដំបូន្មានជំនាញភ្លាមៗពីគិលានុប្បដ្ឋាកដែលបានចុះបញ្ជីស្របច្បាប់ ដំណើរការ24ម៉ោងក្នុងមួយថ្ងៃ និង7ថ្ងៃក្នុងមួយសប្តាហ៍។

សូមចូលមើល healthdirect.gov.au/nurse-on-call ឬទូរសព្ទទៅលេខ 1300 60 60 24

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមទូរសព្ទទៅ សេវាកម្មជាតិបកប្រែភាសាសរសេរ និងបកប្រែផ្ទាល់មាត់ (National Translating and Interpreting Service) តាមលេខ 131 450 ហើយស្នើសុំនិយាយទៅ NURSE-ON-CALL។

Safe Steps (ជំហានសុវត្ថិភាព)

Safe Steps គឺជាសេវាកម្មវិបត្តិហិង្សាក្នុងគ្រួសាររបស់រដ្ឋវិកថូរៀ ផ្តល់សេវាកម្ម 24/7 ដោយផ្តល់ការគាំទ្រតាមរយៈ

សេវាកម្មតាមទូរសព្ទ។ បណ្តាញទូរសព្ទសម្រាប់ពេលមានវិបត្តិរបស់ពួកគេ ឆ្លើយតបដោយអ្នកជំនាញផ្នែកវិបត្តិហិង្សាក្នុងគ្រួសារដែលមានការបណ្តុះបណ្តាល មានបទពិសោធន៍ និងប្រកបដោយក្តីមេត្តា។

សូមចូលមើល safesteps.org.au ឬទូរសព្ទទៅលេខ 1800 015 188

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ អ្នកអាច៖

ពួកគេនឹងត្រូវការដឹង៖

ឬអ្នកអាចចូលមើលគេហទំព័ររបស់ពួកគេ ហើយជ្រើសរើស ‘accessibility menu’ ដើម្បីស្វែងរកភាសារបស់អ្នក។

Orange Door (ទ្វារពណ៌ទឹកក្រូច)

Orange Door ផ្តល់សេវាកម្មនានាដល់មនុស្សពេញវ័យ កុមារ និងមនុស្សវ័យក្មេងដែលពាក់ព័ន្ធនឹងស្ថានភាពហិង្សាក្នុងគ្រួសារ។

សេវាកម្មនេះដំណើរការពីម៉ោង9ព្រឹកដល់ម៉ោង5ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (មិនធ្វើការនៅថ្ងៃឈប់សម្រាកសាធារណៈទេ)។

ស្វែងរកតាមទីតាំង ឬតាមលេខប្រៃណីយ៍ ដើម្បីស្វែងរកសេវាកម្មក្នុងមូលដ្ឋានរបស់អ្នក។

សូមចូលមើល Orange Door ដើម្បីស្វែងរកព័ត៌មានជាភាសារបស់អ្នក។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ សូមប្រាប់សេវាកម្មឱ្យដឹង៖

អ្នកបកប្រែផ្ទាល់មាត់នឹងទូរសព្ទទៅអ្នកវិញ។

មជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត និងសុខុមាលភាព

មជ្ឈមណ្ឌលសុខភាពផ្លូវចិត្ត និងសុខុមាលភាពអាចជួយអ្នកជាមួយនឹងបញ្ហាជាច្រើន រួមមាន៖

សូមចូលមើល betterhealth.vic.gov.au/mental-health-and-wellbeing-hubs ឬទូរសព្ទទៅលេខ 1300 375 330 សម្រាប់ព័ត៌មានបន្ថែម។

Safety & emergencies

Updated 16 October 2025



About the VIC Government

Grants and programs

Jobs and careers

Arts, culture and heritage

Business and the workplace

Communities

Education and training

Environment, water and energy

Finance and economy

Health and social support

Housing and property

Law and justice

Safety and emergencies

Science and technology

Sport and recreation

Traffic and transport

Working in the Victorian Government