រៀបផែនការ និងប្រុងប្រៀបសម្រាប់អគ្គិភ័យ - Plan and prepare for fire - ខ្មែរ (Khmer)
ការមានផែនការអគ្គិភ័យ និងការប្រុងប្រៀបទ្រព្យសម្បត្តិរបស់អ្នកឥឡូវនេះ អាចជួយសង្គ្រោះជីវិតរបស់អ្នក។
On this page
- កម្រិតគ្រោះថ្នាក់អគ្គិភ័យ
- ស្វែងយល់បន្ថែមទៀតពីការដាក់កម្រិតនីមួយៗ
- របៀបរៀបចំផែនការសម្រាប់ភ្លើងឆេះព្រៃ និងភ្លើងឆេះស្មៅ
- តើការចាកចេញឱ្យបានមុនពេលអគ្គិភ័យមកដល់មានន័យដូចម្តេច?
- ថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង
ក្នុងអំឡុងគ្រោះអាសន្នដូចជាភ្លើងឆេះព្រៃ វាពិបាកក្នុងការគិតឱ្យបានច្បាស់លាស់ណាស់។ អ្នកអាចភ្លេចរឿងសំខាន់ៗ ឬខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ក្នុងការសម្រេចចិត្តពីកន្លែងដែលត្រូវទៅ។
មានជំហានងាយៗមួយចំនួនដែលអ្នកអាចអនុវត្ត ដើម្បីប្រុងប្រៀបឥឡូវនេះ៖
- បន្សាំខ្លួន អ្នក ឱ្យយល់ដឹងនូវ អត្ថន័យ នៃ កម្រិតថ្មីពី គ្រោះ អគ្គិភ័យ អូស្ត្រាលី និងឆែក មើល វា រាល់ ថ្ងៃ ក្នុង រដូវ ភ្លើង ឆេះ ព្រៃ
- រៀបផែនការអគ្គិភ័យរបស់អ្នក ហើយនិយាយជាមួយក្រុមគ្រួសាររបស់អ្នក អំពីអ្វីដែលអ្នកនឹងធ្វើ។ ដូចរាល់គ្រួសារ ឬគ្រួសារនីមួយៗដែលមានលក្ខណៈប្លែកខុសៗគ្នា រាល់ផែនការក៏នឹងខុសគ្នាដូចនោះដែរ
- ប្រសិន បើ អ្នក រស់ នៅតំបន់ ជន បទ ដែល មាន ហានិភ័យ ភ្លើង ឆេះ ព្រៃ ឬ ឆ្លើង ឆេះ ស្មៅ ចូរ ត្រៀម ចាក ចេញ ឲ្យ បាន រហ័សនៅ ថ្ងៃ ដែល មាន ហានិភ័យ ខ្ពស់ ខ្លាំង ឬ ប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆាបឆេះ។ ការ ចាក ចេញ ឲ្យ បាន រហ័ស គឺជា ជម្រើស ដ៏ មាន សុវត្ថិភាព បំផុត។
កម្រិតគ្រោះថ្នាក់អគ្គិភ័យ
កម្រិតគ្រោះថ្នាក់អគ្គិភ័យ គឺជាជញ្ជីងមួយដែលប្រាប់អ្នកពីអគ្គិភ័យដែលមានគ្រោះថ្នាក់ និងមិនអាចទាយទុកជាមុនបាន ប្រសិនបើអគ្គិភ័យចាប់ផ្តើមឆាបឆេះ។
គិត ត្រឹម ថ្ងៃទី 1 កញ្ញា 2022 កម្រិត គ្រោះ អគ្គិភ័យ មាន ការ ផ្លាស់ ប្តូរ នៅទូទាំង អូស្ត្រាលី។
កម្រិត គ្រោះ អគ្គិភ័យផ្តល់ នូវ ដំណឹង ដើម្បីឲ្យ ពលរដ្ឋ អាច ចាត់ វិធានការ ការ ពារ ខ្លួន គេ និង អ្នក ផ្សេងទៀត។ កម្រិត គ្រោះ អគ្គិភ័យ កាន់ តែ ខ្ពស់ ស្ថាន ភាព កាន់ តែ មា នគ្រោះថ្នាក់ ហើយ ផល ប៉ះពាល់ ក៏កាន់ តែ ធ្ងន់ ធ្ងរប្រសិន បើ ភ្លើង ចាប់ ផ្តើម ឆាបឆេះ។
ការ ដាក់ កម្រិត ថ្មី ត្រូវ បាន រៀបចំដើម្បី ងាយ ស្រួល យល់ និង ផ្តល់ ដំបូន្មាន ច្បាស់ លាស់ ពីវិធានការ ផ្សេងៗដែល ត្រូវអនុវត្ត។
ការ រៀប ចំប្រព័ន្ធ ថ្មីនៃការដាក់កម្រិត គ្រោះអគ្គិភ័យ របស់ អូស្ត្រាលី ត្រូវ បាន កំណត់ ដោយ ៖
- ទិន្នន័យអាកាសធាតុពីការិយាល័យឧតុនិយម
- ស្ថានភាពបរិស្ថានផ្សេងទៀត ដូចជាបន្ទុកឥន្ធនៈ
អគ្គិភ័យ អាច ឆាប ឆេះ គ្រប់ ថ្ងៃ មិនថា គ្រោះ អគ្គិភ័យឋិតនៅ ក្នុងកម្រិតណាឡើយ។ នៅថ្ងៃ ដែល គ្រោះ អគ្គិភ័យ មានកម្រិតខ្ពស់ ការ ទាយស្មាន ពី ការ ឆាប ឆេះ អាចលំបាកជាងពេលណាៗ ហើយ ក៏ មាន ការ លំបាក ដល់ សេវាកម្ម សង្រ្គោះ បន្ទាន់ ក្នុង ការ គ្រប់ គ្រងអគ្គិភ័យផង ដែរ។
អ្នកត្រូវដឹងពីការដាក់កម្រិតនៅក្នុងតំបន់របស់អ្នក។
រដ្ឋវិចថូរៀ មានមណ្ឌលអាកាសធាតុចំនួនប្រាំបួន ដោយផ្អែកលើព្រំប្រទល់សាលាសង្កាត់៖
- Mallee
- Wimmera
- ជនបទខាងត្បូងឆៀងខាងលិច
- ជនបទភាគខាងជើង
- ជនបទកណ្តាលភាគខាងជើង
- ជនបទកណ្តាល
- ជនបទខាងជើងឆៀងខាងកើត
- តំបន់ Gippsland ខាងលិច និងខាងត្បូង
- តំបន់ Gippsland ខាងកើត
ការ ដាក់ កម្រិត ត្រូវបាន ព្យាករ រហូត ដល់ បួន ថ្ងៃជាមុន និង ត្រូវ បាន ធ្វើ បច្ចុប្បន្ន ភាព រៀង រាល់ ថ្ងៃ។ ចូរ ស្វែង រក តំបន់ ភ្លើង ឆេះ ព្រៃ របស់ អ្នក តាម គេហទំព័រCFA។
អ្នក ក៏ អាច ស្វែង រក ព័ត៌មាន សំខាន់ៗ ក្នុង តំបន់ របស់ អ្នកដើម្បី ជួយ អ្នក ក្នុង ការ រៀបចំ ផែន ការ ទប់ ទល់ នឹង ភ្លើង ឆេះ ព្រៃ នៅក្នុង តំបន់ របស់ អ្នក តាម ទំព័រ ព័ត៌មាន ក្នុង តំបន់ របស់ CFA។
ស្វែងយល់បន្ថែមទៀតពីការដាក់កម្រិតនីមួយៗ
Open all
- គ្រោះមហន្តរាយធ្ងន់ធ្ងរ
- ប្រសិនបើភ្លើងចាប់ផ្តើមឆេះ និងរាលដាល ការបាត់បង់ជីវិតអាចនឹងកើតមានឡើង។
- នេះគឺជាស្ថានការណ៍ដ៏អាក្រក់បំផុតសម្រាប់ភ្លើងឆេះព្រៃ ឬភ្លើងឆេះស្មៅ។
តើខ្ញុំគួរធ្វើអ្វីខ្លះ?
ដើម្បីឱ្យជីវិតអ្នកចៀសផុតពីគ្រោះថ្នាក់ អ្នកត្រូវចាកចេញពីតំបន់មានហានិភ័យភ្លើងឆេះ។ ជីវិតរបស់អ្នកអាចអាស្រ័យលើការសម្រេចចិត្តរបស់អ្នក ទោះបីការសម្រេចចិត្តត្រូវធ្វើឡើងមុនគ្រោះអគ្គិភ័យក៏ដោយ។
រក្សាសុវត្ថិភាពដោយទៅទីតាំងមានសុវត្ថិភាពជាងនៅពេលព្រឹក ឬមួយយប់មុន។ ផ្ទះមិនអាចទ្រាំទ្រនឹងអគ្គិភ័យបានទេក្នុងស្ថានភាពទាំងនេះ។ អ្នកនឹងមិនអាចចាកចេញបាន ហើយក៏អាចនឹងគ្មានជំនួយផងដែរ។
ជៀសវាងតំបន់ព្រៃឈើ ព្រៃក្រាស់ ឬស្មៅស្ងួតវែង។
ដឹងពីគន្លឹះដែលជំរុញឱ្យអ្នកចាកចេញ។
ធ្វើការសម្រេចចិត្តអំពី៖
- ពេលណាដែលអ្នកនឹងចាកចេញ
- កន្លែងដែលអ្នកនឹងទៅ
- របៀបដែលអ្នកនឹងទៅដល់ទីនោះ
- ពេលណាអ្នកនឹងត្រឡប់មកវិញ
- តើអ្នកនឹងធ្វើអ្វី ប្រសិនបើអ្នកមិនអាចចាកចេញបាន
- ខ្លាំងបំផុត
- ទាំងនេះគឹជាស្ថានភាពអគ្គិភ័យដ៏គ្រោះថ្នាក់ ហើយជម្រើសដែលមានសុវត្ថិភាពបំផុតគឺត្រូវចាកចេញពីតំបន់ដែលមានហានិភ័យភ្លើងឆេះនាព្រឹកព្រលឹម ឬមួយយប់មុន។
- ភ្លើងនឹងឆេះរាលដាលយ៉ាងរហ័ស និងប្រកបដោយគ្រោះថ្នាក់ខ្លាំងបំផុត។
- រំពឹងថានឹងមានអាកាសធាតុក្តៅស្ងួត និងខ្យល់ខ្លាំងបំផុត។
តើខ្ញុំគួរធ្វើអ្វីខ្លះ?
ចាត់វិធានការនាពេលនេះភ្លាមដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់អ្នក។
ពិនិត្យមើលផែនការភ្លើងឆេះព្រៃរបស់អ្នក និងឱ្យប្រាកដថាទ្រព្យសម្បត្តិរបស់អ្នកបានត្រៀមជាស្រេចពេលមានអគ្គិភ័យ។ ប្រសិនបើភ្លើងចាប់ឆាបឆេះ ចូរចាត់វិធានការភ្លាមៗ។ ប្រសិនបើអ្នក និងទ្រព្យសម្បត្តិរបស់អ្នកមិនបានត្រៀមរៀបចំក្នុងកម្រិតខ្ពស់បំផុតទេ អ្នកត្រូវទៅទីតាំងដែលមានសុវត្ថិភាពល្អជាង ឱ្យបានមុនពេលភ្លើងចាប់ផ្តើមរាលដាលដល់អ្នក។
ប្រសិនបើភ្លើងចាប់ឆាបឆេះ ចូរចាត់វិធានការភ្លាមៗ។ ប្រសិនបើអ្នក និងទ្រព្យសម្បត្តិរបស់អ្នកមិនបានត្រៀមរៀបចំក្នុងកម្រិតខ្ពស់បំផុតទេ អ្នកត្រូវទៅទីតាំងដែលមានសុវត្ថិភាពល្អជាង ឱ្យបានមុនពេលភ្លើងចាប់ផ្តើមរាលដាលដល់អ្នក។
មានការយល់ដឹងពីស្ថានភាពក្នុងតំបន់ ហើយស្វែងរកព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែម៖
- ស្តាប់ ទីភ្នាក់ងារផ្សាយព័ត៌មានរបស់អ្នក អំពីគ្រោះអាសន្ន
- ចូលមើល វ៉ិបសៃថ៍ CFA
- ទូរស័ព្ទទៅ បណ្តាញទូរស័ព្ទពិសេសរបស់ VicEmergency លេខ 1800 226 226 (ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេសទេ សូមទូរស័ព្ទមកសេវាកម្មបកប្រែភាសាសរសេរ និងនិយាយ លេខ 131 450 ជាមុនសិន)
ប្រសិនបើអ្នកថ្លង់ ពិបាកស្តាប់ ឬមានបញ្ហាក្នុងការនិយាយ អ្នកអាចទាក់ទងខ្សែទូរស័ព្ទសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ (VicEmergency Hotline) តាមរយៈសេវាកម្មបន្តថ្នាក់ជាតិ (National Relay Service) តាមលេខ 1800 555 677។ ប្រសិនបើអ្នកមិនចេះភាសាអង់គ្លេស សូមទូរស័ព្ទទៅកាន់សេវាកម្មបកប្រែភាសាតាមលេខ 131 450។
- ខ្ពស់
- អគ្គិភ័យអាចជាគ្រោះថ្នាក់
តើខ្ញុំគួរធ្វើអ្វីខ្លះ?
ត្រៀមចាត់វិធានការ។
មានហានិភ័យខ្ពស់។ ត្រៀមសម្រាប់អគ្គិភ័យនៅតំបន់អ្នក
សម្រេចថាអ្នកនឹងធ្វើអ្វី ប្រសិនបើភ្លើងចាប់ផ្តើមឆេះ។
ប្រសិនបើភ្លើងចាប់ផ្តើមឆេះ ជីវិតអ្នក និងទ្រព្យសម្បត្តិអ្នកអាចនឹងជួបហានិភ័យ។ ជម្រើសដែលមានសុវត្ថិភាពបំផុតគឺត្រូវជៀសវាងតំបន់មានហានិភ័យភ្លើងឆេះ ។ .
មានការយល់ដឹងពីស្ថានភាពក្នុងតំបន់ ហើយស្វែងរកព័ត៌មាន។
សម្រាប់ព័ត៌មានបន្ថែម៖
- ស្តាប់ ទីភ្នាក់ងារផ្សាយព័ត៌មានរបស់អ្នក អំពីគ្រោះអាសន្ន
- ចូលមើល cfa.vic.gov.au
- ទូរស័ព្ទទៅបណ្តាញទូរស័ព្ទពិសេសរបស់ VicEmergency លេខ 1800 226 226 (ប្រសិនបើអ្នកមិនចេះនិយាយភាសាអង់គ្លេសទេ សូមទូរស័ព្ទមកសេវាកម្មបកប្រែភាសាសរសេរ និងនិយាយ លេខ 131 450 ជាមុនសិន)
ប្រសិនបើអ្នកថ្លង់ ពិបាកស្តាប់ ឬមានបញ្ហាក្នុងការនិយាយ អ្នកអាចទាក់ទងខ្សែទូរស័ព្ទសង្រ្គោះបន្ទាន់រដ្ឋវិកថូរៀ (VicEmergency Hotline) តាមរយៈសេវាកម្មបន្តរបស់ជាតិ (National Relay Service) តាមលេខ 1800 555 677។ ប្រសិនបើអ្នកមិនចេះភាសាអង់គ្លេស សូមទូរស័ព្ទទៅកាន់សេវាកម្មបកប្រែភាសាតាមលេខ 131 450។
- មធ្យម
- ភ្លើងឆេះភាគច្រើនអាចគ្រប់គ្រងបាន
តើខ្ញុំគួរធ្វើអ្វីខ្លះ?
តាមដានព័ត៌មានទាន់ហេតុការណ៍ និងត្រៀមចាត់វិធានការប្រសិនបើមានភ្លើងឆេះ។
ពិនិត្យផែនការអគ្គិភ័យរបស់អ្នក។
តាមដានស្ថានការណ៍។
អាចចាំបាច់ត្រូវមានវិធានការ។
ចាកចេញប្រសិនបើចាំបាច់។
- គ្មានកម្រិត
ប្រព័ន្ធនឹងបង្ហាញកម្រិត “បិទ” សម្រាប់ថ្ងៃមួយចំនួនដែលសហគមន៍មិនចាំបាច់ចាត់វិធានការ។ កម្រិតនេះបង្ហាញដោយចំណិតតូចស្ដើងពណ៌សនៅលើកងរង្វង់មូលពណ៌ឋិតនៅខាងក្រោមកម្រិត “មធ្យម”។
របៀបរៀបចំផែនការសម្រាប់ភ្លើងឆេះព្រៃ និងភ្លើងឆេះស្មៅ
Open all
- តើកម្រិតគ្រោះអគ្គិភ័យណាដែលធ្វើឲ្យអ្នកត្រូវចាកចេញ?
ការដឹងពីផែនការត្រូវធ្វើដូចម្តេចនៅថ្ងៃមានហានិភ័យភ្លើងឆេះមានសារៈសំខាន់ណាស់។ សម្រេចថាអ្នកនឹងធ្វើអ្វីនៅថ្ងៃដែលព្រមានពីកម្រិតខ្ពស់ ខ្ពស់បំផុត និងគ្រោះមហន្តរាយធ្ងន់ធ្ងរ។
សម្រាប់ព័ត៌មានបន្ថែមស្តីពីកម្រិតគ្រោះអគ្គិភ័យ និងការព្រមានផ្សេងៗ អ្នកអាចមើល គេហទំព័រគ្រោះអាសន្នរដ្ឋវិកថូរៀ។
- តើអ្នកនឹងឆាប់ចាកចេញនាព្រឹកព្រលឹមថ្ងៃនោះ ឬមួយយប់មុន?
ការចាកចេញមុននៅថ្ងៃដែលមានហានិភ័យភ្លើងឆេះតែងតែជាជម្រើសមានសុវត្ថិភាពបំផុត។ ការចាំបាច់ត្រូវធ្វើបែបនេះ គឺជារឿងកម្រសម្រាប់អ្នក។ ពេលដែលកម្រិតគ្រោះអគ្គិភ័យឡើងដល់ខ្ពស់បំផុត ឬគ្រោះមហន្តរាយធ្ងន់ធ្ងរ អ្នកគួរតែរៀបចំផែនការចាកចេញពីតំបន់ងាយរងគ្រោះដោយអគ្គិភ័យ រយៈពេលមួយថ្ងៃតែម្ដង។
ការចាកចេញឲ្យបានឆាប់នៅថ្ងៃដែលមានហានិភ័យភ្លើងឆេះ មុនពេលភ្លើងចាប់ផ្តើមឆេះជាវិធានការមានសុវត្ថិភាពជាង។ នេះមានន័យថាអ្នកមានការគិតច្បាស់លាស់ក្នុងការគោរពតាមផែនការគ្រោះអគ្គិភ័យរបស់អ្នក។ វាក៏កាត់បន្ថយហានិភ័យក្នុងការចាកចេញយឺតពេលពេក នៅពេលដែលភ្លើងបានចាប់ផ្តើមឆេះរួចទៅហើយ។
ពិភាក្សាជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកជានិច្ច អំពីពេលណាដែលអ្នកនឹងចាកចេញ ដើម្បីឱ្យមនុស្សគ្រប់គ្នាបានដឹងច្បាស់អំពីផែនការនោះ។
- តើអ្នកនឹងទៅកន្លែងណា?
យកល្អ គួរតែមានពី ឬបីកន្លែងដែលត្រូវទៅ។ មនុស្សដែលអ្នកបានគ្រោងទៅលេង ប្រហែលជាមិននៅផ្ទះទេ ឬផ្លូវដែលអ្នកបានគ្រោងទុកនោះ អាចត្រូវបិទ។
តើអ្នកនឹងទៅ៖
- ផ្ទះរបស់សាច់ញាតិ?
- សណ្ឋាគារ?
- មណ្ឌលផ្សារទំនើបនៅឆ្ងាយពីតំបន់ដែលងាយឆេះ?
សម្រេចចិត្តលើជម្រើសមួយចំនួន ហើយត្រូវប្រាកដថា អ្នកឱ្យមនុស្សគ្រប់គ្នានៅក្នុងក្រុមគ្រួសារ បានដឹងពីផែនការអគ្គិភ័យរបស់អ្នក។
- តើអ្នកនឹងធ្វើដំណើរតាមផ្លូវមួយណា ហើយតើអ្នកនឹងទៅដល់ទីនោះដោយរបៀបណា?
នៅពេលអ្នករៀបផែនការអគ្គិភ័យរបស់អ្នក ចូរគិតអំពីអ្វីដែលមិននឹកស្មានដល់។
ចុះប្រសិនបើ៖
- ដើមឈើមួយបានដួលរលំនៅលើផ្លូវធំចេញពីទីប្រជុំជន?
- ក្មេងៗគេងមួយយប់នៅទីកន្លែងមួយ?
- ដៃគូរបស់អ្នកមិននៅជុំគ្នា?
គិតអំពីរបៀបដែលអ្នកនឹងប្រតិបត្តិផែនការរបស់អ្នក និងអ្វីដែលអ្នកប្រហែលជាចាំបាច់ត្រូវផ្លាស់ប្តូរ ក្នុងរយៈពេលដ៏ខ្លី។
វាមានសារៈសំខាន់ជាពិសេស ដើម្បីដឹងពីអ្វីដែលអ្នកនឹងធ្វើ ប្រសិនបើអ្នកមិនអាចបើកបរដោយហេតុផលណាមួយ។ តើអ្នកនឹងគេចចេញពីតំបន់ដែលងាយឆេះដោយរបៀបណា?
ការចាកចេញឱ្យបានមុនពេលអគ្គិភ័យមកដល់ តែងតែមានសុវត្ថិភាពជាង។
- តើអ្នកនឹងយកអ្វីទៅជាមួយអ្នក?
ធ្វើបញ្ជីវត្ថុដែលអ្នកនឹងត្រូវការ និងឯកសារសំខាន់ៗ ហើយនិងវត្ថុដែលអ្នកចង់រក្សាឱ្យមានសុវត្ថិភាព។ នេះគឺជាកញ្ចប់សម្រាប់គ្រោះអាសន្នរបស់អ្នក។
ខ្ចប់វត្ថុនានា ដូចជា៖
ប្រដាប់បញ្ចូលថាមពលទូរស័ព្ទ
- ដបទឹក
- សម្លៀកបំពាក់បម្រុង
- គ្រឿងសំអិតសំអាង
- ថ្នាំពេទ្យ
- ចំណីអាហារសត្វចិញ្ចឹម
- ពិល / ថ្មពិល
- លុយ
- លិខិតឆ្លងដែន
- រូបថត និងទ្រព្យសម្បត្តិមានតម្លៃ
តើអ្នកត្រូវការវេចខ្ចប់អ្វីខ្លះ? ការណែនាំ សូមគិតអំពីវត្ថុដែលអ្នកនឹងត្រូវការ ប្រសិនបើអ្នកត្រូវចាកចេញពីផ្ទះចំនួន៣ថ្ងៃ។
ដាក់ការរំលឹកនៅលើប្រក្រតីទិនរបស់អ្នកដើម្បីរៀបចំកញ្ចប់សង្រ្គោះបន្ទាន់មុនពេលរដូវភ្លើងឆេះព្រៃចាប់ផ្តើម។
ត្រូវការជំនួយក្នុងការរៀបចំបញ្ជីមែនទេ? កាកបាទក្រហម (Red Cross) មានកម្មវិធីដ៏ល្អមួយឈ្មោះ ‘Get Prepared’ ដើម្បីជួយអ្នករៀបចំរបស់របរសំខាន់ចាំបាច់ផ្សេងៗដែលអ្នកត្រូវគិតគូរពិចារណា។
អ្នកអាចទាញយក៖
- តើអ្នកត្រូវការរៀបចំអ្វីខ្លះសម្រាប់សត្វចិញ្ចឹម ឬបសុសត្វរបស់អ្នក?
អគ្គិភ័យក៏ជាពេលវេលាតានតឹងមួយដែរសម្រាប់សត្វចិញ្ចឹម និងបសុសត្វរបស់អ្នក។
ការមានផែនការមួយសម្រាប់សត្វរបស់អ្នក មានន័យថាពពួកសត្វទាំងនោះនឹងរីករាយ ហើយមានសុវត្ថិភាពជាងនៅពេលគ្រោះអាសន្នមកដល់៖
សូមមើល គេហទំព័រអាជ្ញាធរអគ្គិភ័យក្នុងតំបន់ (Country Fire Authority) ដើម្បីស្វែងរកការណែនាំពីការថែទាំសត្វចិញ្ចឹមរបស់អ្នក ក្នុងអំឡុងពេល និងបន្ទាប់ពីមានភ្លើងឆេះ។
- កុំភ្លេចដាក់បញ្ចូលសត្វពាហនៈរបស់អ្នកទៅក្នុងផែនការគ្រោះអាសន្នរបស់អ្នក និងខ្ចប់វត្ថុសម្រាប់សត្វទាំងនោះនៅក្នុងកញ្ចប់សម្រាប់គ្រោះអាសន្នរបស់អ្នក
- តើអ្នកណាដែលអ្នកចាំបាច់ត្រូវជូនដំណឹង អំពីការធ្វើដំណើររបស់អ្នក?
វាមានសារៈសំខាន់ក្នុងការប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកឱ្យដឹងថាអ្នកមានសុវត្ថិភាព និងអំពីសកម្មភាពរបស់អ្នក។ វាអាចកាត់បន្ថយភាពតានតឹង និងកង្វល់របស់មនុស្សគ្រប់គ្នា។
ធ្វើបញ្ជីមនុស្សដែលអ្នកនឹងត្រូវជូនដំណឹង។ ត្រូវប្រាកដថាបានកត់ចុះព័ត៌មានទំនាក់ទំនងលម្អិតរបស់ពួកគេ ក្នុងករណីដែលអ្នកបាត់ទូរស័ព្ទរបស់អ្នក ឬវាអស់ថ្ម។
- តើមាននរណាម្នាក់នៅខាងក្រៅក្រុមគ្រួសាររបស់អ្នក ដែលអ្នកត្រូវការជួយ ឬពិនិត្យមើលទេ?
តើមាននរណាម្នាក់នៅតាមដងផ្លូវរបស់អ្នក ដែលអាចត្រូវការជំនួយបន្ថែមបន្តិចបន្តួចទេ?
ពួកគេអាចជា៖
- អ្នកជិតខាងវ័យចំណាស់
- គ្រួសារដែលមានកូនតូច
- មនុស្សដែលមិនអាចបើកបរ ឬធ្វើដំណើរបានដោយស្រួល
- ឆែកមើលអ្នកដែលមិនចេះនិយាយភាសាអង់គ្លេស/ពីសហគមន៍របស់អ្នក។
ឆែកមើលពួកគេដើម្បីឱ្យបានដឹងពីផែនការអគ្គិភ័យរបស់ពួកគេ ហើយប្រសិនបើពួកគេនឹងត្រូវការជំនួយនៅពេលមានគ្រោះអាសន្ន។
តើការចាកចេញឱ្យបានមុនពេលអគ្គិភ័យមកដល់មានន័យដូចម្តេច?
ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលមានហានិភ័យនៃភ្លើងឆេះព្រៃ និងភ្លើងឆេះស្មៅ យើងសូមណែនាំថាអ្នកចាកចេញមួយយប់មុន ឬព្រឹកព្រលឹមនៃថ្ងៃខ្លាំងបំផុត និងលេខកូដក្រហម (កម្រិតគ្រោះថ្នាក់អគ្គិភ័យ)។
តំបន់ទាំងនេះត្រូវបានវាយតម្លៃថាមានហានិភ័យខ្ពស់ដោយសារតែ៖
- កម្តៅ
- តំបន់នោះមានសភាពស្ងួតហួតហែងយ៉ាងណាដែរ
- តើរុក្ខជាតិប៉ុន្មានដែលមានសភាពស្ងួតហួតហែង (ឧទាហរណ៍ ប្រសិនបើមានព្រៃស្ងួត ស្មៅវែង ព្រៃក្រាស់)
- ខ្យល់
ស្ថានភាពកាន់តែអាក្រក់ វាកាន់តែពិបាកសម្រាប់សេវាកម្មសង្គ្រោះបន្ទាន់ ដើម្បីគ្រប់គ្រងអគ្គិភ័យ។ ប្រសិនបើភ្លើងមិនអាចទាយទុកជាមុនបាន ហើយមិនអាចគ្រប់គ្រងបានទេ អ្នកមិនត្រូវនៅកន្លែងណាមួយក្បែរវាទេ។ ចូរចាកចេញឱ្យបានមុនអគ្គិភ័យមកដល់។
អគ្គិភ័យអាចចាប់ផ្តើមនៅកម្រិតណាមួយ។ មើលស្ថានភាព និងពិនិត្យការព្រមាន ដើម្បីឱ្យអ្នកដឹងពីអ្វីដែលត្រូវធ្វើ ប្រសិនបើអគ្គិភ័យចាប់ផ្តើមឆាបឆេះ។
អ្នកអាច៖
- ទាញយក VicEmergency App ពី App Store ឬ Google Play
- ដាក់បញ្ចូលជម្រើសទីតាំងរបស់អ្នក (ឧទាហរណ៍ ផ្ទះរបស់អ្នក ឬផ្ទះសមាជិកក្រុមគ្រួសារផ្សេងទៀត)
- ចាត់ចែងឱ្យមានការជូនដំណឹងតាមប្រព័ន្ធផ្សេងៗដើម្បីទទួលបានការ ព្រមានជាមុនអំពីកម្រិតគ្រោះថ្នាក់អគ្គិភ័យ និងការព្រមានអំពីគ្រោះអាសន្ន
ថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង
ថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង គឺខុសគ្នានឹងកម្រិតគ្រោះថ្នាក់អគ្គិភ័យ៖
- កម្រិត គ្រោះ អគ្គិភ័យ ប្រាប់ អ្នក ថាតើ អគ្គិភ័យអាច បង្ក គ្រោះថ្នាក់ ដូចម្តេច ប្រសិន បើ មាន ភ្លើង ចាប់ ផ្តើម ឆេះ។ វា ផ្តល់ ព័ត៌មាន ដល់ អ្នក ដើម្បី ជួយ ឲ្យ អ្នក សម្រេច ចិត្ត ពី របៀបដែលអ្នកគួរ អនុវត្តផែនការ អគ្គិភ័យ របស់ អ្នក។
- កម្រិតគ្រោះថ្នាក់អគ្គិភ័យ ប្រាប់អ្នកពីសភាពនៃអគ្គិភ័យដែលអាចឆាបឆេះ ប្រសិនបើវាចាប់ផ្តើម។ វាផ្តល់ឱ្យអ្នកនូវព័ត៌មានដើម្បីជួយអ្នកក្នុងការសម្រេច ថាតើអ្នកគួរដាក់ផែនការអគ្គិភ័យរបស់អ្នកឱ្យដំណើរការដូចម្តេចដែរ។
CFA ប្រកាស ពីបម្រាម ហាមដាច់ខាត មិន ឲ្យ ដុត ភ្លើង សោះ នៅថ្ងៃ ទាំង ឡាយ ណា ដែល អគ្គិភ័យ អាច នឹង រាល ដាល លឿន និង មាន ការ លំបាក ក្នុ ងការ គ្រប់ គ្រង។ ការ ប្រកាស នេះ កំណត់ នូ វការ ដាក់ កំហិត ស្រប ច្បាប់ ទៅលើសកម្មភាព ទាំង ឡាយ ណា ដែលអាច ធ្វើ ឬ មិន អាច ធ្វើ បាន នៅក្នុង តំបន់ នៅថ្ងៃ នោះ។
គោល បំណង នៃ ការ ដាក់ បម្រាម ហាមដាច់ខាតមិន ឲ្យ ដុត ភ្លើង សោះ គឺ ដើម្បី កាត់បន្ថយ សកម្មភាព ទាំង ឡាយ ណា ដែល អាច បង្កអគ្គិភ័យ ដូចជា ការ ដុត ភ្លើង បោះ ជំរំ និង ការ អាំង សាច់ ខាង ក្រៅ ជាដើម។
គោលបំណងនៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង គឺដើម្បីកាត់បន្ថយសកម្មភាពដែលអាចចាប់ផ្តើមអគ្គិភ័យ ដូចជាបាប៊ីឃ្យូនៅទីខាងក្រៅ និងជំរំភ្លើង។
អ្នកអាចស្វែងយល់បន្ថែមអំពី អ្វីដែលអ្នកអាច និងមិនអាចធ្វើបាន នៅលើថ្ងៃបម្រាមម៉ឺងម៉ាត់ហាមការដុតភ្លើង នៅលើវ៉ិបសៃថ៍របស់ CFA។
Updated 16 December 2022
Related links
About the VIC Government
- The Premier and ministers
- Find a Vic Gov department, agency or service
- Strategies and policies
- Inquiries and royal commissions
Grants and programs
Jobs and careers
Arts, culture and heritage
Business and the workplace
- Mentally Healthy Workplaces Framework
- Portable Long Service Authority
- Victoria’s racing industry
- Workforce Inspectorate Victoria
- Liquor licensing, sale and supply
Communities
- Children
- First Peoples - State Relations
- Finding records
- Gender equality & women’s leadership
- LGBTIQA+ equality
- Multicultural communities
- Seniors Online
- Veterans support and commemoration
- Volunteering in Victoria
- Youth Central
Education and training
- Victorian Early Childhood Regulatory Authority
- Early childhood education – information for professionals
- Kinder: Best Start, Best Life
- Education – information for parents
- Schools.Vic - information for schools
- Education grants, programs, awards and events
- PROTECT
- TAFE, training and universities sector
- TAFE Victoria
- Victorian Skills Authority
- Apprenticeships Victoria
- Learn Local
Environment, water and energy
Finance and economy
Health and social support
- Family violence reform
- NDIS Worker Screening Check
- NDIS and disability services and support in Victoria
- Patient Review Panel
- Transforming Trauma Victoria
Housing and property
Law and justice
- Adoption
- Births, deaths and marriages
- Honorary justices
- Machete ban
- Safeguarding Victorians against terrorism
- Stolen Generations Reparations Package
- Victims of Crime
- Victorian Racing Tribunal
Safety and emergencies
- Emergency Recovery Victoria
- Victorian Emergency Relief and Recovery Foundation
- Emergency Recovery Resource Portal
- How well do you know fire
- Fire Services Reform
- Water safety
- Marine Search and Rescue
Science and technology
- Data sharing and open data
- Data.vic - discover and access Vic Gov open data
- Developer.Vic - portal for API developers
- Go.vic URL shortener
- Vic Gov IT project dashboard
- Victoria’s free public wi-fi network
- Cyber security in the Victorian Government
Sport and recreation
Traffic and transport
- Cameras Save Lives
- Transport Fines
- Getting Around
- Transport Planning
- Transport Future
- Climate Change and transport
- Future Directions For Transport
- Transport projects
- Ports and Freight
Working in the Victorian Government
- Single Digital Presence home
- Accommodation and Library Services
- Executive employment in the Victorian public sector
- Budget, procurement and funding
- Careers in the Victorian Government
- Council and Regulator Toolkit
- Guidelines for working in government
- Join a government network
- Standards and guidelines
- VicFleet CarPool
- Victorian Government style guide